ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រដាខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង នៅ ថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រដាខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានបញ្ជាក់ថា ម្ចាស់ផ្ទះ ឈ្មោះ យូត អុីន ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងប្រពន្ធឈ្មោះ ក្រោះ អៀន ភេទស្រីអាយុ ៣២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ បើតាមការឆ្លើយបំភ្លឺពីម្ចាស់ផ្ទះបានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យឆាបឆេះនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
លោក ផ្លង ជំនិត អធិការស្រុកពេជ្រាដា បានឲ្យដឹថា ផ្ទះជនរងគ្រោះដោយអគ្គិភ័យឆាបឆេះ១ខ្នង ធ្វេីពីឈេីប្រក់ ស័ង្កសីទំហំ ៧x៩ ម៉ែត្រ និងទ្រព្យសម្បត្តិជាផ្សេងៗជាច្រើនទៀត លើសពីនោះក៏មានទាំងប្រាក់រៀល និងប្រាក់ដុងវៀតណាមថែមទៀតផង។ ប្រតិបត្តិការពន្លត់ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនោះ សមត្ថកិច្ចបានប្រើប្រាស់អស់ទឹកចំនួន ២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនរាលដាលឆេះឆ្លងទៅផ្ទះក្បែរនោះឡើយ។
លោកអធិការ បានបន្តថា បើតាមការសួបំភ្លឺពីម្ចាស់ផ្ទះឈ្មោះ យូត អុីន ប្រាប់ថា មូលហេតុបណ្ដាលឲ្យឆេះ មកពីឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន។ ហេតុការណ៍នេះ លោកបញ្ជាក់ថា មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះនោះទេ៕