សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជជែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមទូរស័ព្ទលើបញ្ហាមីយ៉ាន់ម៉ា, ពន្ធរបស់អាមេរិក និងប្រទេសទីម័រខាងកើត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបានជួបជជែកតាមទូរស័ព្ទ ជាមួយលោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននៅឆ្នាំ២០២៥នេះ។
បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបនោះ បានជជែកពីតួនាទីរបស់អាស៊ានក្នុងការរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម៉័រខាងកើត៕

អត្ថបទដែលជាប់ទាក់ទង