Al-Ahli ឈ្នះ Al-Hilal ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League
ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតពីរជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite ដោយ Al-Ahli បានយកឈ្នះក្រុមជើងឯកបួនសម័យ Al-Hilal ឡើងវគ្គផ្តាច់ព្រ័ត្រ។
គ្រាប់បាល់បញ្ចូលទីដំបូងកើតឡើងនៅនាទីទី ៩ ដោយអតីតខ្សែប្រយុទ្ធ Liverpool, Roberto Firmino ហើយខ្សែប្រយុទ្ធអង់គ្លេស Ivan Toney បន្ថែមការនាំមុខ ២-០ នៅនាទីទី ២៧ ឱ្យ Al-Ahli មុនពេលដែល Salem Al Dawsari តបបានមួយគ្រាប់វិញឱ្យ Al-Hilal។
Kalidou Koulibaly ក្រោយមកក៏ទទួលបានកាតលឿងទីពីរបណ្តេញចេញពីការប្រកួតនៅពេលសល់ ៣០ នាទីទៀតចប់ការប្រកួត ធ្វើឱ្យ Al-Hilal សល់គ្នាត្រឹម ១០ នាក់។
Al-Ahli ក៏មានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅចុងម៉ោងតែ Franck Kessie ថ្វើមិនបានសម្រេច សង្គ្រោះបានដោយអ្នកចាំទី Al-Hilal មុនពេលដែល Feras Al Brikan ស៊ុតធានាជ័យជំនះឱ្យ Al-Ahli យកឈ្នះ Al-Hilal ៣-១។
Al-Ahli មិនដែលឈ្នះជើងឯកក្លិបកំពូលអាស៊ីនេះឡើយ តែធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកចាញ់ទាំងពីរនៅឆ្នាំ ១៩៨៦ និង ២០១២ ខណៈឆ្នាំ ២០២៥ នេះពួកគេត្រូវរង់ចាំជួប Al-Nassr រឺ Kawasaki Frontale ដែលជួបគ្នាយប់នេះ។
ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ត្រូវបានរៀបចំឡើងក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីតតែមួយជាលើកដំបូងក្រោយការកែប្រែរូបមន្តប្រកួតឆ្នាំនេះ។
មកដល់វគ្គនេះ ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតដល់ទៅបីឡើងមកដល់វគ្គបួនក្រុមចុងក្រោយ ខណៈក្រុមជប៉ុននៅសល់មួយ៕