ឃាត់ខ្លួន ជនសង្ស័យ ០៦នាក់ ឆក់ទូរស័ព្ទ ប្រជាពលរដ្ឋនិងជនបរទេស ក្នុងរាជធានីភ្នំពេញសរុប០៨ករណី ក្នុងចំណោមនោះមាន០២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបជនបរទេសមិនបានសម្រេច នៅខណ្ឌចំការមន
អនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យសរុបចំនួន ០៦ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ០៨ ករណី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខសាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង ១០ នាទី។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកREALME ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣ប្រូម៉េក ) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣) ប្រព្រឹត្តនៅចំណុចមុខស្តាតអូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ជនបរទេស មិនបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១អា ផ្លូវលេខ២១ ក្រុម២៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៦ និង ៣១ នាទី(ស្រាលឃាត់បាន)
ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៣ប្រូម៉េក) ប្រព្រឹត្តបទនៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦ និង៤៨នាទី ។
ជនសង្ស័យ
១-ឈ្មោះ ហេង សុនី ហៅ ធី ភេទ ប្រុស អាយុ ២០ ឆ្នាំ
២-ឈ្មោះ សារុន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
៣-ឈ្មោះ អ៊ុំ ប៊ុនហ៊ាង ហៅ អាហ៊ាងតូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៤-ឈ្មោះ ដា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៥-ឈ្មោះ កែវ រ៉ាហ៊ាង ហៅ អាហ៊ាងធំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
៦-ឈ្មោះ បូរ ស័ក្កករុណា ហៅ ម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ
-វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូម៉ាក Honda C១២៥ ស៊េរី២០១៤ ឡើងតែម២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-៤៣៧៩ ។
២-ម៉ូតូម៉ាក Honda Scoopy ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១HX-២០៧៤ ។
៤-ម៉ូតូ០១គ្រឿងម៉ាក Honda C១២៥ស៊េរី២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DP-០៣២០ ។
ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕