ការជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា

នៅរសៀលថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន មិញ ទូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជា (ប្រធានគណៈប្រតិភូ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក ឧកញ៉ា ឡេង ឬទ្ធី លោកនាយក រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង សែនមនោរម្យ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំ សុខដុម អគាររដ្ឋបាលខេត្ត ៕

You might also like