កម្ពុជា បន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់ និងត្រូវធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ មកកម្ពុជាវិញជាបន្ទាន់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កម្ពុជាបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់ និងត្រូវធ្វើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះមកកម្ពុជាវិញជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ។ បើគិតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥នេះ គឺមានរយៈពេល២០ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ដោយខុសច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នោះ។



