លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ព្រមទាំង បានបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានកងពលតូចលេខ៤២ ដែលរងរបួស និងមានជំងឺមកពីមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជូនពរដល់បងប្អូន កងទ័ពដែលរងរបួស និងមានជំងឺទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាសះស្បេីយ។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ លោកជំទាវនាយឧត្តមសេនីយ៍ និងប្រតិភូបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនកងពលតូចថ្មេីរជេីងលេខ៤២ (ថវិកា១០លានរៀល)។ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ (ថវិកា១០លានរៀល)។ វរសេនាតូចវិស្វកម្មយោធភូមិភាគទី៤ (ថវិកា១លានរៀល)។និងឧបត្ថម្ភជូនអ្នកជំងឺ១០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត គិលានដ្ឋានកងពលតូចលេខ៤២ គិលានដ្ឋានតំបន់ប្រតិបត្តិការសឹក (អ្នកជំងឺ និងរបួសម្នាក់ៗទទួលបានថវិកា១០០,០០០រៀល) ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត៕



