សហភាពអឺរ៉ុប ផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ
អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ ខែ។



