វីរកងទ័ពឈ្មោះ «ធុច លីអ៉ីង» ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានណែនាំឱ្យក្រុមការងារគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោក «ធុច​ លីអ៉ីង» ជាវីរកងទ័ពដែលមានបញ្ហាឡើងកន្តួលក្រហមពេញខ្លួនយ៉ាងខ្លាំង ដែលអាចជាប្រភេទជំងឺ Psoriasis Vulgaris និង​ Strae Distensae មកពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញរបស់ TYDA ប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។
រាល់ការចំណាយក្នុងការព្យាបាល និងការរស់នៅអំឡុងពេលសម្រាកព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
You might also like