ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអង្គទូតចំនួន ៣៩ប្រទេស និងអង្គការអន្តរជាតិចំនួន២១ ប្រចាំប្រទេសកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២សីហា ឆ្នំា២០២៥នេះ បានដឹកនាំគណៈប្រតិភូអង្គទូតចំនួន ៣៩ប្រទេស និងអង្គការអន្តរជាតិចំនួន២១ ប្រចាំប្រទេសកម្ពុជា អញ្ជើញពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កងឡាន ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕



