អង្គទូត និងមិត្តបរទេសនានាជាច្រើន ដែលបានចុះទៅពិនិត្យនៅតំបន់ព្រំដែនកម្ពុជា-ថៃ លើកទី៤ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពរបស់យោធាថៃ

ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖ អង្គទូត និងមិត្តបរទេសនានាជាច្រើន ដែលបានចុះទៅពិនិត្យនៅតំបន់ព្រំដែនកម្ពុជា-ថៃ លើកទី៤ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលយកលួសបន្លាមកព័ទ្ធផ្ទះពលរដ្ឋកម្ពុជា ព័ទ្ធលើដីភូមិពលរដ្ឋកម្ពុជា យកកង់ឡានមកដាក់ពង្រាយ និងយកសំណាញ់ខ្មៅមកបាំងជាដើម។

You might also like