សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលការព្យាបាលវះកាត់ជំងឺភ្នែកឡេីងបាយ និងកន្ទុយថ្លែន

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយអង្គការឆឺជី (Tzu Chi) នាំលោកយាយ និង អ៊ុំស្រី មកពីខេត្តតាកែវ ដើម្បីទទួលការព្យាបាលវះកាត់ជំងឺភ្នែកឡេីងបាយ និងកន្ទុយថ្លែននៅមន្ទីរពេទ្យព្រះអង្គឌួង។
***សូមបញ្ជាក់ផងដែរថា ជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែននេះ តែងបណ្តាលឱ្យភ្នែកស្រវាំង និងមើលមិនឃើញច្បាស់ ហើយករណីទុកយូរគឺធ្វើឱ្យអ្នកជំងឺពិបាកក្នុងការរស់នៅជាខ្លាំង។
«សម្តេចបវរធិបតី» និង«លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល និងការស្នាក់នៅ ជូនដល់លោកយាយ អ៊ុំស្រី និងក្រុមគ្រួសារផងដែរ។
លោកយាយ អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេកចំពោះទឹកចិត្តដ៏មហាសប្បុរសថ្លៃថ្លានេះ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចធិបតី» និង«លោកជំទាវបណ្ឌិត» ៕

You might also like