ទប់ស្កាត់មនុស្សលួចឆ្លងពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ សរុបចំនួន០៩នាក់
នៅថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ យប់ ។
កម្លាំងប៉ុស្ដិ៍ស្ពានម៉ាឡៃ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ បានទប់ស្កាត់មនុស្សលួចឆ្លងពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ សរុបចំនួន០៩នាក់ ស្រី០៤នាក់ កុមារ០០នាក់ ក្នុងនោះជនជាតិថៃ០៥នាក់ ស្រី០៣នាក់ និងប្រជាពលរដ្ឋខ្មែរ០៤នាក់ ស្រី០១នាក់ ក្នុងនោះអ្នកដឹកជញ្ជូន ០១នាក់ និងម៉ូតូ០១គ្រឿង ម៉ាកDream ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1W-4034 ត្រង់ចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មនុស្ស និងម៉ូតូនេះ ប្រគល់បន្តនីតិវិធីដោយមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ៕






