សាកសព នារីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះ ឃើញនៅក្នុងវ៉ាលី នៅស្រុក Ban Chang ខេត្ត Rayong ប្រទេសថៃ !!!
នាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បើតាមការពិនិត្យបឋម បានរកឃើញថា សាកសព ត្រូវបានសម្លាប់ហើយ ដាក់ក្នុងវ៉ាលី ក្រណាត់ពណ៌ខ្មៅធំ មានទទឹង ៥០ សង់ទីម៉ែត្រ កម្រាស់ ៣០សង់ទីម៉ែត្រ និងកម្ពស់ ៨៥ សង់ទីម៉ែត្រ មានប្រើខ្សែច្រវ៉ាក់ដែក និងសោរុំ ពីក្រៅចំនួនបួន និងសោខ្សែរ៉ូតមួយ ព្រមទាំងមានដាក់ដុំដែក ចំនួន៩ ដុំ នៅក្នុងហោប៉ៅវ៉ាលីខាងមុខ មុនយកមកបោះទម្លាក់ទឹក ដើម្បីកុំអោយវាអណ្តែតឡើង ។
សាកសព ជាស្ត្រី ដែលមិនទាន់ស្គាល់សញ្ជាតិ និងអត្តសញ្ញាណ អាយុប្រហែល៣០ ឆ្នាំ ស្លៀកខោជើងវែង ត្រូវបានគេប៉ាន់ស្មានថា ស្លាប់ប្រហែល៥ ថ្ងៃមកហើយ មានសភាពស្អុយរលួយ ៕
ប្រភពសារព័ត៌មាន ប្រទេសថៃ



