ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងក្នុងវេទិកាជាន់ខ្ពស់ស្តីពី កម្មវិធីវប្បធម៌សន្តិភាព៖ ការពង្រឹងយុវជន ដើម្បីវប្បធម៌សន្តិភាព
ក្នុងនាមកម្ពុជាជាប្រទេសតូច និងស្រឡាញ់សន្តិភាព កម្ពុជាពឹងផ្អែកយ៉ាងមុតមាំលើសណ្តាប់ធ្នាប់អន្តរជាតិ ច្បាប់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត យុវជនកម្ពុជាច្រើនជាង ៦០ភាគរយ នៃប្រជាជនសរុបប្រមាណ ១៧លាននាក់ ដែលមានអាយុក្រោម ៣០ ឆ្នាំ កំពុងដើរតួនាតីយ៉ាងសំខាន់ក្នុងការកសាងនិរន្តរភាពសន្តិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងក្នុងវេទិកាជាន់ខ្ពស់ស្តីពី ”កម្មវិធីវប្បធម៌សន្តិភាព៖ ការពង្រឹងយុវជន ដើម្បីវប្បធម៌សន្តិភាព” ៕






