ទឹកជំនន់ប៉ាគីស្ថានឆក់យកជីវិតមនុស្សជាង៤០នាក់ បន្ថែមទៀត និងជម្លៀសប្រជាជនជាង១លាននាក់នៅរដ្ឋ Punjab

ប្រទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃពុធសប្ដាហ៍នេះថា ទឹកជំនន់បានឆក់យកជិវិតមនុស្ស៤៣នាក់បន្ថែមទៀត ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ និងបានជម្លៀសមនុស្សជាង ១លាន៣សែននាក់ក្នុងខេត្ត Punjab ខណៈទន្លេដែលទឹកហក់ឡើងហូរហៀរ បានបង្កជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយក្រុមមន្ត្រីបានព្រមានពីការគំរាមកំហែងនៃការជន់លិចបន្ថែមទៀត។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សជាង៣លាន៦សែននាក់ បានរងផលប៉ះពាល់នៅទូទាំងភូមិចំនួន៣,៣៦៣ភូមិ បន្ទាប់ពីភ្លៀងធ្លាក់រដូវមូសុងដ៏ខ្លាំងក្លាជាច្រើនថ្ងៃ និងការរំដោះទឹកពីទំនប់ភាគខាងជើងរបស់ប្រទេសឥណ្ឌា។

មនុស្សជិត ១លាន ២៩សែននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានទៅកាន់តំបន់មានសុវត្ថិភាព ដោយមានជំរំសង្គ្រោះបណ្ដោះអាសន្នរាប់រយត្រូវបានបង្កើតឡើងនៅទូទាំងស្រុកដែលជន់លិច។

នៅទូទាំងប្រទេស ភ្លៀង ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សជាង ៨៨០ នាក់ ចាប់តាំងពីចុងខែមិថុនាមក ដែលធ្វើឲ្យគេនឹកឃើញឡើងវិញនៃគ្រោះមហន្តរាយនៅឆ្នាំ២០២២ របស់ប្រទេសប៉ាគីស្ថាន នៅពេល មួយភាគបីនៃប្រទេសនេះ ត្រូវបានលិចលង់ ប្រជាជនចំនួន ៣០ លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង និងការខាតបង់ថវិកាចំនួន៣៥ពាន់លានដុល្លារ៕

You might also like