អាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រីឈ្មោះ អោ លីហ្សា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានចេញពីផ្ទះលេខF37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយមិនឃើញត្រឡប់មកផ្ទះវិញ។

ករណីបាត់កូនស្រី អាណាព្យាបាលប្រកាសស្វែងរក!

ភ្នំពេញ៖ អាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រីឈ្មោះ អោ លីហ្សា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានចេញពីផ្ទះលេខF37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយមិនឃើញត្រឡប់មកផ្ទះវិញ។

បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ ០៨៦៩៣២២៤៤ , ០៩៩៦៥៦២៦៣៕

You might also like