ថៃប្តូរយុទ្ធសាស្ត្រ ដកទាហានប៉ារ៉ាចេញ បញ្ជូនពួកតម្រួតបង្ក្រាបបាតុកម្ម(ប៉ូលិស) ចូលមកវិញម្តង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងទុច្ចរិតដូចមុន គឺបន្តឈ្លានពានភូមិជោគជ័យរបស់កម្ពុជា។

ថៃប្តូរយុទ្ធសាស្ត្រ ដកទាហានប៉ារ៉ាចេញ បញ្ជូនពួកតម្រួតបង្ក្រាបបាតុកម្ម(ប៉ូលិស) ចូលមកវិញម្តង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងទុច្ចរិតដូចមុន គឺបន្តឈ្លានពានភូមិជោគជ័យរបស់កម្ពុជា។ ប៉ុន្តែពលរដ្ឋកម្ពុជាម្ចាស់ទឹកដី មានទាំងព្រះសង្ឃផង មិនព្រមទៅណាឆ្ងាយដែរ ដោយនៅរង់ចាំទីនោះ ដើម្បីរារាំងពួកតម្រួតថៃ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ ពួកទាហានប៉ារ៉ាថៃ បានចូលម្តងរួចមកហើយ ដើម្បីរាយបន្លាលួសព័ទ្ធស្រាស់យកដីប្រជាពលរដ្ឋ តែត្រូវនៅទ្រឹងមិនអាចចូលមកទៀតបាន ហើយក៏បកក្រោយទៅវិញ ដោយសារតែពលរដ្ឋខ្មែរ លើកគ្នាទៅពាំងផ្លូវ និងតវ៉ាយ៉ាងខ្លាំងក្លាដូចលើកមុនៗដែរ៕

You might also like