ម៉ូតូចំនួន ៥៦គ្រឿង ថវិកា រួមនិងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជាអំណោយសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ សប្បុរសជន ត្រូវបាននាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ

ភ្នំពេញ៖ ម៉ូតូចំនួន ៥៦គ្រឿង ថវិកា រួមនិងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជាអំណោយសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ សប្បុរសជន នៅសហរដ្ឋអាមេរិក គឺលោក សឿន ចន្តា ព្រមទាំងលោក លោកស្រី មកពីសហរដ្ឋអាមេរិក ពុទ្ធបរិសទ័ក្នុង និងក្រៅខេត្ត ផ្ដល់តាមរយៈសាលាគណខេត្តស្វាយរៀង ត្រូវបានព្រះវិសុទ្ទិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នាំយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ឈរជើងការពារបូរណភាពទឹកដី នៅភូមិសាស្ត្រ ប្រាសាទតាមាន់ តំបន់មុំបី អានសេះ ភ្នំខ្មោច ៥មករា ជាំតែ វាលឥន្ទ្រីយ៍ ប្រាសាទព្រះវិហារ និងត្រពាំងប្រាសាទ ភ្នំទ្រព្យ វីរកងទ័ពឈរជើងការពារទឹកដីនៅខេត្តបន្ទាយមានជ័យ និងជនភៀសសឹកក្នុងឃុំអូរបីជាន់ កាលពីពេលថ្មីៗកន្លងទៅនេះ។
នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។
នៅក្នុងឱកានេះព្រះវិសុទ្ធញ្ញាណ មុំ សយ ក្នុងនាមព្រះសង្ឃ និងសប្បុរសជន ក្នុងនិងក្រៅប្រទេស បាននាំមកនូវសេចក្តីនឹករលឹក ជូនចំពោះ វីរកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ និងការលះបង់សាច់ស្រស់ឈាមស្រស់ៗ ផ្សារភ្ជាប់ ទៅនឹងមហាពលីកម្មមិនអាចកាត់ថ្លៃបាន។
ព្រះសង្ឃ និងសប្បុរសជនសូម បួងសួងដល់គុណព្រះរតនត្រ័យ ទេវតា ថែរក្សា ប្រាសាទ ព្រះវិហារ និងតំបន់ផ្សេងៗទៀត ជួយប្រោសព្រំ ដល់វីរកងទ័ពគ្រប់រូប ជួបតែសេចក្តីសុខ គ្រប់ប្រការ ក្នុងមនោសញ្ចេតនា ផ្សារភ្ជាប់ កងទ័ពនៅសមរភូមិក្រោយ។ ថ្ងៃនេះតាមរយៈសាលាគណខេត្តស្វាយរៀង បានដឹកនាំ សម្ភារ ថវិកា មកជូនកងទ័ពដើម្បីលើកទឹកចិត្ត និងតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន។
សូមបញ្ជាក់ថា អំណោយដែលសប្បុរសជន ផ្ដល់តាមរយៈសាលាគណខេត្តស្វាយរៀង ដែលព្រះវិសិទ្ធិវិញ្ញាណមុំ សយ នាំយកទៅចែកជូនដល់ វីរកងទ័ព និងជនភៀសសិក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គឺជាអំណោយលើកទី៣ បន្ទាប់ពីព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេស សប្បុរសជន នៅសហរដ្ឋអាមេរិកបានធ្វើការប្រមូលផ្ដុំមក សាលាគណខេត្ត ដើម្បីចាត់ចែង ផ្ដល់ជូនដល់វីរកងទ័ព សម្រាប់ ប្រើប្រាស់ តាមតម្រូវការក្នុងបុព្វហេតុ ការពារជាតិមាតុភូមិរបស់កម្ពុជាយើង។
ចំពោះសប្បុរសជនចូលរួមឧបត្ថម្ភាមាន៖ លោក គឹម វ៉ាង និង វ៉ាង ចាង ម៉ូតូ២៩គ្រឿង, ព្រះតេជគុណ គង់ ទិត្យ គង់ ចៅអធិការវត្ត ឧបត្ថម្ភ ១២០០ដុល្លារ, ព្រះសង្ឃទាំង៨ស្រុកក្រុង, លោកឧត្តមសេនីយ៍ត្រី ម៉ាក់ តូច ឧបត្ថម្ភម៉ូតូ៣ គ្រឿង, លោក ភឿង បុរេត ម៉ូតូ១គ្រឿង, ព្រះអង្គអ៊ុ សុវណ្ណរិទ្ធ ចៅអធិការវត្តកោះអណ្ដែត ម៉ូតូ១គ្រឿង, លោក ចាន់ សំណាង លោកស្រី គឹម ធារី ម៉ូតូ១គ្រឿង, លោក សឿន ចិន្តា និងលោកស្រី អង្រឹង ២០០អាវភ្លៀង ២០០ កៅស៊ូតង់១០០ បាយក្តាំង៣ពាន់កញ្ចប់ និងភេសជ្ជៈ មួយចំនួនធំ និងបន្តឧបត្ថម្ភ ចែកជូនពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ភូមិតេជោជ័យ និងកងកម្លាំងទាំង៣ប្រភេទ អំបុក២៥០កញ្ចប់ អង្គរ ៥០០គីឡូក្រាម និងសម្ភារបរិក្ខាមួយចំនួនធំទៀត សរុបការចំណាយរួមចំនួន ៥៥០០០ដុល្លារ៕

You might also like