ដោយក្តីអាណិតអាសូរ និងបារម្ភចំពោះសុខទុក្ខរបស់វីរកងទ័ព ដែលត្រូវរបួសអំឡុងពេលប្រយុទ្ធនឹងសត្រូវឈ្លានពាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់តាំងក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ តាមដានសុខភាព ព្រមទាំងនាំយកថវិកា និងសម្ភារៈវេជ្ជសាស្រ្តប្រើប្រាស់ក្រោយពេលវះកាត់ ដោយផ្ទាល់ដល់ផ្ទះ

ដោយក្តីអាណិតអាសូរ និងបារម្ភចំពោះសុខទុក្ខរបស់វីរកងទ័ព ដែលត្រូវរបួសអំឡុងពេលប្រយុទ្ធនឹងសត្រូវឈ្លានពាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់តាំងក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ តាមដានសុខភាព ព្រមទាំងនាំយកថវិកា និងសម្ភារៈវេជ្ជសាស្រ្តប្រើប្រាស់ក្រោយពេលវះកាត់ ដោយផ្ទាល់ដល់ផ្ទះ ជូនវីរកងទ័ពឈ្មោះ “ញឹម លុច” ភេទប្រុស អាយុ ៤៧ឆ្នាំ បម្រើការនៅកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងនៅជួរមុខ ចំណុចភូមិសាស្រ្តភ្នំខ្មោច។ វីរកងទ័ព “ញឹម លុច” បានទទួលគ្រោះថ្នាក់ត្រូវគ្រាប់បាញ់ នៅម៉ោង ៤:៣០នាទី ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៥។
វីរកងទ័ព “ញឹម លុច” និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេកចំពោះទឹកចិត្តមហាសប្បុរសធម៌មួយនេះ និងសូមគោរពថ្លែងអំណរគុណជូនចំពោះ «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ជាអនេក ៕

You might also like