ពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់ដែលមានទម្ងន់៩តោន កម្ពស់៩ម៉ែត្រ តម្កល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមរួចរាល់ហើយ

ពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់ដែលមានទម្ងន់៩តោន កម្ពស់៩ម៉ែត្រ តម្កល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមរួចរាល់ហើយដោយនឹងមានការអញ្ជើញនិមន្តសម្ដេចព្រះសង្ឃ ១៨អង្គ ដើម្បីប្រារព្ធកម្មវិធីនេះ។

សូមជម្រាបថា ព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់ ដែលបានរៀបចំដាក់តម្កល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺដើម្បីតម្កល់ទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

You might also like