រូបភាពខាងក្នុងពន្ធនាគារទីក្រុងបាងកក ទីដែលលោក Thaksin កំពុងជាប់ឃុំ
(បាងកក)៖ មានភួយ៣សម្រាប់ក្រាលដេកផ្ទាល់ដី បន្ទប់ទឹកមួយ បាយគុកមិនសូវមានរសជាតិ និងប្រឈមហានិភ័យអំពើហិង្សា។ ទាំងនេះជាស្ថានភាពនៅក្នុងពន្ធនាគារដែលមានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹង ក្នុងទីក្រុងបាងកក ជាទីដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra កំពុងជាប់ឃុំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ។



