សោកស្តាយ! សត្វផ្សោតកម្រមួយក្បាលត្រូវបានប្រទះឃើញងា.ប់នៅចំណុចឆ្នេរសមុទ្រ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង
ក្រុងកោះរ៉ុង-សោកស្តាយ! សត្វផ្សោតកម្រមួយក្បាលត្រូវបានប្រទះឃើញងា.ប់នៅចំណុចឆ្នេរសមុទ្រ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
មន្ត្រីជំនាញឲ្យដឹងថា សត្វផ្សោតនេះជាប្រភេទមានក្បាលត្រឡោក អត់ព្រុយ ប្រវែង ១,១៥ម៉ែត្រ ទទឹង ២,៣តឹក ទម្ងន់ប្រហែល ៣០គីឡូក្រាម មានស្នាមខ្សែជាប់ក រលាត់ផ្នែកខាងលើក្បាល ៕



