អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ GBC ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាព ចំពោះជម្លោះព្រំដែនកម្ពុជា និងថៃ

ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតនៃស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា សម្តែងការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ដូច្នេះនៅក្នុងបណ្តាញសង្គម X នាថ្ងៃទី១១ ខែកញ្ញា នេះ និងបានបន្ថែមថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសទាំងពីរ។

You might also like