ធ្លាប់ជាប់ពន្ធនាគារព្រៃ ស ០២ឆ្នំា ពេលចេញមកវិញនៅតែបន្តជួញដូរគ្រឿងញៀន សមត្ថកិច្ចតាមច្បាមឃាត់ខ្លួនបាន
កណ្តាល ÷ ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារព្រៃសរយ:ពេល០២ឆ្នំា ក្រោយអនុវត្តទោស ជួញដូរនូវសារធាតុ មានសេរីភាពចេញមកវិញ ក៏នៅមិនកែប្រែ គឺនៅតែប្រព្រឹត្តមុខរបរចាស់ ដោយប្រើប្រាស់រូបភាពជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យា តេឡេក្រាម ក៏នៅតែសមត្ថកិច្ចតាមច្បាម ឃាត់ខ្លួនបានជាមួយវត្ថុតាងគ្រឿងញៀន កាលពី ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥នៅចំណុច ផ្លូវបេតុងស្ថឹតក្នុងភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័មានឈ្មោះ ទូច លីហ៊ួរ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារព្រៃ ស រយៈពេល០២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន ។
វត្ថុតាងចាប់យក : ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់ ទម្ងន់៥,៤១ក្រាម, ម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ, ទូរសព្ទដៃម៉ាក INFINIX ចំនួន០១គ្រឿង,
កញ្ចប់បារី MEVIUS ពណ៌ទឹកប៊ិក ចំនួន០១កញ្ចប់ ។
សមត្ថកិច្ចលម្អឹតបញ្ជាក់បន្ថែមទៀតថា÷ នៅវេលាកើតហេតុ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានចេញល្បាត ក៏ពើបប្រទះ ឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងនៅចំណុចកើតហេតុ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំនិង ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១ កញ្ចប់លាក់ទុកនៅក្នុងកញ្ចប់បារីកាន់នៅក្នុងដៃខាងឆ្វេង និង០១កញ្ចប់ទៀតលាក់ទុកក្នុងហោប៉ៅខោមុខ ខាងស្ដាំ ។
ជនសង្ស័យបានឆ្លើយសារភាពថា ÷ ខ្លួនបានទិញក្នុងតម្លៃ៤០០.០០០រៀល (សែសិបម៉ឺនរៀល) ពីឈ្មោះ ឡោះ សុខ ភេទប្រុសអាយប្រហែល៣៣ឆ្នាំ ដោយដាក់ថ្នាំញៀននៅក្នុងកញ្ចប់បារី រួចយកទៅដាក់នៅចំណុចរបងវត្តក្រពេីហា ហើយបានថតរូបទីតាំងដែលទុកថ្នាំញៀន និងផ្ញេីរូបអោយខ្លួនតាមប្រព័ន្ធតេឡេក្រាម(បិទមិនឱ្យឃេីញលេខទូរស័ព្ទ) ពេលខ្លួនទទួលបានថ្នាំញៀនរួចហេីយឈ្មោះឡោះ សុខ ក៏បានលុបឆាតតាមប្រព័ន្ធតេឡេក្រាមចោល ហេីយខ្លួនយកថ្នាំញៀនរំលែកលក់បានលុយចំនួន៤០០.០០០រៀល (សែសិបមុឺនរៀល)ទេីបខ្លួនយកលុយទៅអោយឈ្មោះ ឡោះ សុខ តាមទីតាំងដែលបានកំណត់ ចំនែកថ្នាំញៀនដែលនៅសល់ខ្លះ ខ្លួនទុកសម្រាប់ប្រេីប្រាស់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង បានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕






