ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាត…..
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកយាយ “ព្រំ សុម៉ាលី” អាយុ ៧០ឆ្នាំ រស់នៅភូមិបាក់ក្តោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ មកទទួលការវះកាត់ព្យាបាលជំងឺដុំពកក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តវះកាត់ផ្នែកជំងឺទូទៅមកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
លោកយាយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរគិតគូរដល់សុខទុក្ខរបស់លោកយាយ រួមទាំងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ លោកយាយថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលមានចិត្តសណ្តោស មេត្តា និងជួយដល់លោកយាយ។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។




