សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងមានចិត្តសណ្តោសប្រណី និងក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតចំពោះ……
«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តែងមានចិត្តសណ្តោសប្រណី និងក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រជាជនគ្រប់ៗគ្នា ឆ្លុះបញ្ចាំងតាមរយៈការអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំបងស្រី “វ៉ាន់ ពិសី” អាយុ ៣៩ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលវះកាត់ដុំសាច់ពកក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តវះកាត់ផ្នែកជំងឺទូទៅមកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។
បងស្រីសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរបានគិតគូរដល់សុខទុក្ខរបស់អ្នកមីង។ បងស្រីថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺរបស់គាត់។
លើសពីនេះទៅទៀតនោះគឺ រាល់ថ្លៃចំណាយទាំងអស់ក្នុងការព្យាបាល ហូបចុក ស្នាក់អាស្រ័យ និងធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់ដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។




