ផ្តើមចេញពីឈ្លោះប្រកែកគ្នា កូនបំណុលចង់ប្តឹងម្ចាស់បំណុល ធ្វើអោយម្ចាស់បំណុលខឹង ក្លាយជាហិង្សារបួសស្នាម

ខេត្តសៀមរាប ៖ ភ្ញាក់ផ្អើល នៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ករណីម្ចាស់បំណុល ចាក់កូនបំណុលជាច្រើនកាំបិត រួចទៅប៉ុស្តិ៍សារភាពទោសកំហុសរបស់ខ្លួន បន្ទាប់ពីកូនបំណុលចង់ប្តឹងម្ចាស់បំណុល ។

ប្រភពពីអ្នកស្គាល់ម្ចាស់បំណុលបានឲ្យដឹងថា បុរសម្ចាស់បំណុល មានឈ្មោះ បូរ៉ា ដើមឡើយជាមនុស្សល្អទេ តែដោយសារតែទប់កំហឹងមួយឆាវមិនបាន ទើបធ្វើរឿងមួយនេះ មិនបានគិតពីប្រពន្ធកូននៅផ្ទះ ។

ទីតាំងកើតហេតុ ស្ថិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រំប្រទល់ជាប់និងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ៕

You might also like