ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោកជំទាវ ហុង ពិសី ព្រមទាំងបុត្រី និងសហការីនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន បូណា និងលោកជំទាវ ហុង ពិសី ព្រមទាំងបុត្រ និងសហការី បានអញ្ជើញចូលក្រាបថ្វាយបង្គំប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យបួនចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីបង្សុកូលឧទ្ទិសមហាកុសលជូនដល់ វីរកងទ័ពខ្មែរដ៏អង់អាចក្លាហានដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងបុព្វការីជនទាំងឡាយ៕
សូមត្រេកអរអនុមោទនាទាំងអស់គ្នា!!!