ករណីឆេះអគារស្នាក់នៅក្នុងការដ្ឋានសំណង់ បណ្ដាលឲ្យរបួស៣នាក់ ក្នុងនោះ២នាក់ ជាមន្ដ្រីនគរបាលពន្លត់អគ្គិភ័យ, អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាជូន

(ភ្នំពេញ)៖ អគ្គិភ័យឆេះ អគារស្នាក់នៅក្នុងការដ្ឋានសំណងអគារធំមួយកន្លែង ក្នុងតំបន់ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ដោយប្រើប្រាស់ឡានទឹកអស់ចំនួន៦៦ឡាន ខណៈមានមនុស្សចំនួន៣នាក់បានរងរបួស។

ក្នុងប្រតិបត្ដិការនេះ មានការចូលរួមដឹកនាំបញ្ជាពីលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចថ្មើរជើងលេខ៧០ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចេញអន្ដរាគមន៍ភ្លាមៗ។
យោងតាមរបាយការណ៍ របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយកន្លែង កើតឡើងនៅចំណុចអគារស្នាក់នៅកម្មករ របស់ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ស្ថិតនៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំង ឈ្មោះ ហេង ហ្គិចណៃ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរតំណាងក្រមហ៊ុន។ មូលហេតុ៖ កំពុងស្រាវជ្រាវ។ ប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ៥០០០ម៉ែត្រការ៉េ។ ខូចខាតសម្ភារៈ ឆេះអាគារស្នាក់នៅកម្មករចំនួន៤ខ្នង (ស្មើនឹង១០០បន្ទប់) អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដាល ដល់អ្នកក្បែរខាងឡើយ។
ក្នុងករណីនេះ គ្មានមនុស្សស្លាប់នោះទេ ប៉ុន្ដែរបួសមនុស្ស៣នាក់៖ ឈ្មោះ នឹម ដេរឹត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ក្រុមជំនួយស្ម័គ្រចិត្ត ការិយាល័យអគ្គិភ័យ, ឈ្មោះ យ៉ុត នរៈពិទូ ភេទប្រុស អាយុ២០ឆ្នាំ ក្រុមជំនួយស្ម័គ្រចិត្ត ការិយាល័យអគ្គិភ័យ និងឈ្នោះ ញន វីរ៉ូត ភេទប្រុស ២៣ឆ្នាំ មុនរបរ ជាងផ្នែកអគ្គិសនី របស់ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី។
* រថយន្តការិអគ្គិភ័យចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦៦ឡាន ស្មើនឹង២៦៤ម៉ែត្រគូប។
* រថយន្តជំនួយ៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៩ឡាន ស្មើនឹង៣៦ម៉ែត្រគូប។
* រថយន្តអគ្គិភ័យកងពលតូចង៧០ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង៥០ម៉ែត្រគូប។
* រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ស្មើនឹង៤៨ម៉ែត្រគូប ។
* រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង៣៦ម៉ែត្រគូប។
* រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប។
* រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប។
* រថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌជ្រោយចង្វារ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។
* រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។
* ពន្លត់ចប់ នៅម៉ោង១៧៖៣០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល។
ភ្លាមៗនោះ លោកអភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោក សុខ ពេញវុធ នាំយកថវិការបស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជូនដល់កម្លាំងសមត្ថកិច្ច ជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថវិកាចំនួន២លានរៀល ដោយទទួលបានចំនួន១លានរៀល ក្នុងមួយនាក់ ក្នុងនោះ រួមមាន៖
១៖ ឈ្មោះ នឹម ដេរឹត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មន្ត្រីស្ម័គ្រចិត្តការិយាល័យ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្ដេចឪ។
២៖ ឈ្មោះ យ៉ុត នរៈពិទូ ភេទប្រុស អាយុ២០ឆ្នាំ មន្ត្រីស្ម័គ្រចិត្តការិយាល័យ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត៕

You might also like