រថយន្តកូរ៉េដឹកកំទេចកក្រណាត់បើកគេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុករបងវត្តតាភេន បណ្តាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តទៅមុខលែងរួច

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកកំទេចកក្រណាត់បើកគេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុករបងវត្តតាភេន បណ្តាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តទៅមុខលែងរួច សំណាងល្អមិនមានអ្នករងរបួសនោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០២៥ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចមុខខ្លោងទ្វារវត្តតាភេន ភូមិតាភេន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក NISSAN ពណ៍ស ពាក់ស្លាកលេខ សៀមរាប 3A-3345 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះទៅដល់ត្រង់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ស្រាប់តែអ្នកបើកបររថយន្តបានបួងចង្កូតគេចម៉ូតូនោះ ក៏ជ្រុលទៅបុករបងវត្តបាក់មួយផ្ទាំង ចំណែករថយន្តទៅមុខលែងរួច សំណាងល្អមិនមានអ្នករងរបួសនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានអោយតំណាងភាគីខាងរថយន្តនិងគណៈកម្មការវត្តធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុ៕

You might also like