សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញកាន់បិណ្ឌ៥ នៅវត្តសសរ១០០
( ក្រចេះ) លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិកាកិត្តិយស និងសមាជិកាសមាគមនារីក្រសួងព័ត៌មាន អញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យកសាង ក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តព្រះវិហារធំសសរ១០០ ស្ថិតស្រុកសំបូរ ខេត្តក្រចេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង ៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។