សពពលករខ្មែរម្នាក់ ដែលស្លាប់នៅប្រទេសថៃ បានបញ្ជូនមកវិញតាមច្រកអន្តរជាតិដូង
ស្រុកកំរៀង,ខេត្តបាត់ដំបង ៖ សពពលករខ្មែរម្នាក់ ដែលស្លាប់ដោយឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសថៃ ត្រូវបានសាច់ញាតិបងប្អូន ដឹកបញ្ជូនមកដល់ទឹកដីកម្ពុជាយើងហើយ ដោយកម្លាំងអន្តោប្រវេសន៍ថៃ បានសម្របសម្រួលឲ្យចេញតាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
កាលពេលវេលាម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្លាំងអន្តោប្រវេសន៍ថៃ បានបញ្ជូនសពពលករខ្មែរម្នាក់ចេញមកតាមឃុំតេបនិមិត្ត ស្រុកពោងណាំរ៉ន ថាចាន់បូរី ដែលជាច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
សពនេះមានឈ្មោះ ហឿន ប៉ែន ភេទាប្រុស អាយុ៥៥ ឆ្នាំ ដែលស្លាប់ដោយឧបទ្ទវហេតុ ម៉ូតូជិះរេទៅបុកជនរងគ្រោះទាំងកំរោល ខណៈដែលជនរងគ្រោះកំពុងកាត់ស្មៅនៅតាមចិញ្ចើមថ្នល់ ត្រង់ចំណុចស្រុក ប៉ថង ខេត្តឈុនបូរី ប្រទេសថៃ ។ នៅពេលនេះសាច់ញាតិបងប្អូនបាននាំសពទៅកាន់ស្រុកកំណើតហើយដើម្បីធ្វើបុណ្យតាមប្រពៃណី ៕