ឯកឧត្តម ឌិត ទីណា ជំរុញរៀបចំផែនការសកម្មភាព វិស័យកសិកម្ម ដេីម្បីជួយឱ្យការងារបង្រ្កាបផលិតផលក្លែងក្លាយមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋលេខាធិការ នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ក្នុងការរៀបចំផែនការសកម្មភាព និងកិច្ចសហការក្នុងវិស័យកសិកម្ម ដើម្បីជួយឱ្យការងារបង្រ្កាបមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការកន្លងមក និងលើកទឹកចិត្តបន្តកិច្ចសហការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត និងទទួលបានជោគជ័យក្នុងការងារនេះ ជូនរាជរដ្ឋាភិបាល សំដៅការពារសុខភាពសាធារណៈ និងសង្គមជាតិ៕

You might also like