ក្រោយការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញរយៈពេល២ ថ្ងៃ រវាងកងទ័ពថៃ និងក្រុមផ្តាច់ខ្លួនមូស្លីម ភាគខាងត្បូង ស្ថានការណ៍ ក្នុងខេត្ត Songkhla ប្រទេសថៃ នៅតែក្តៅខ្លាំងខណៈដែល ទាហាន កំពុងតាមប្រមាញ់ ជនផ្តាច់ខ្លួន នៅតាមតំបន់ព្រៃភ្នំ ។

ការផ្ទុះអាវុធនេះ បានកើតឡើងដំបូង នៅម៉ោង៥ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ហើយ ក្រោយប៉ះគ្នា មួយប្រាវ ស្ថានភាព ក៏ស្ងប់ស្ងាត់ប៉ុន្តែការបាញ់តដៃគ្នា ក៏កើតឡើង ជាថ្មីនៅថ្ងៃសុក្រ ម្សិលមិញ។

តាមការផ្សាយ របស់ Bangkok Post នៅថ្ងៃសៅរ៍ទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ការប្រយុទ្ធបានបណ្តាល ឲ្យមនុស្ស របួស ហើយក៏មានសេចក្តីរាយការណ៍ អំពីក្រុមបះបោរ រត់គេចខ្លួន ផងដែរ។

You might also like