បង្ក្រាបករណីចាប់មនុស្សដាក់ក្នុងវ៉ាលី ជំរឹតទារប្រាក់
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់មនុស្សដាក់ក្នុងវ៉ាលី ជំរឹតទារប្រាក់ ដោយជួយសង្គ្រោះជនរងគ្រោះចំនួន០២នាក់ រួមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ផងដែរ កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥។
ជនរងគ្រោះចំនួន០២នាក់ រួមមាន៖
ទី១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
ទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម នៅចំណុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង។
ករណី ជំរិតញាត់ចូលវ៉ាលី ជនសង្ស័យមុខសញ្ញាចាស់ យោងតាមការកំណត់មុខសញ្ញា ជិត1ឆ្នាំទើបឃាត់ខ្លួនបាន ក្រុមជនសង្ស័យនេះប្រព្រឹត្តិបទល្មើសសរុបចូល38ករណីហើយ ៕