លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃកម្ពុជា មានបេះដូងពោរពេញទៅដោយក្ដីមេត្តា មានចិត្តសប្បុរស ចែករំលែកក្ដីអាណិតស្រលាញ់ចំពោះ ប្រជាពលរដ្ឋ កងកម្លាំងជួរមុខ គ្រប់ៗគ្នា ។ ជាពិសេសចរិកសុភាពរៀបសាររមទម មិនចេះឆ្មេីងឆ្មៃគួរអោយគោរព ស្រលាញ់ ។
លោកជំទាវបណ្ឌិត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និង ពេលវេលា ចុះជួយប្រជាពលរដ្ឋ កងកម្លាំង ព្រះសង្ឃ ជាពិសេស បានដឹកនាំក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ចុះជួយព្យាបាលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ទីកន្លែងដោយមិនគិតប្រាក់ ។
ក្នុងអំឡុងពេលប្រទេសជាតិកំពុងប្រឈមមុខចំពោះ មេរោគកាចសាហាវកូវីដ១៩ លោកជំទាវបណ្ឌិត បានចូលរួមដឹកនាំក្រុមទាហានអាវស(គ្រូពេទ្យ) សហការជាមួយក្រសួងសុខាភិបាល ចុះជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ ១៩ ដោយជោគជ័យ ។
សកម្មភាពដ៏ថ្លៃថ្លារបស់លោកជំទាវក្នុងបេសកកម្មបំរើប្រជាពលរដ្ឋ យេីងខ្ញុំមានតែសេចក្ដីគោរព ស្រលាញ់ គាំទ្រ និង សូមគោរពជូនពរលោកជំទាវ សូមមានសុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ ដេីម្បីបន្តបេសកកម្មបំរើប្រជាពលរដ្ឋតទៅទៀត












