គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបើកបរដួលដោយខ្លួនឯង បណ្តាលអោយស្លាប់

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបើកបរដួលដោយខ្លួនឯង បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ ១នាក់(ស្រី) កើតហេតុលើកំណាត់ផ្លូវ២១A ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ កញ្ញា ឆ្នំា២០២៥។

ប្រភពព័ត៌មានបានបញ្ជាក់ថា សាកសពត្រូវបានតម្កល់ទុកនៅសាល មន្ទីរពេទ្យបង្អែកជ័យជំនះ រងចាំបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និង សូមវិញ្ញាណក្ខន្ធក្មួយស្រីបានទៅកាន់សុគតិភពកុំបីអាកខានឡើយ ៕

You might also like