សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនវត្តរាជបូណ៌ និងអុជធូបបួងសួងសុំសេចក្តីសុខ នៅបរិវេណព្រះអង្គចេកព្រះអង្គចម

( សៀមរាប) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យជាសទ្ធាជ្រះថ្លាទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសានា និងជាព្រះចៅអធិកាវត្តរាជបូណ៌ ក្រុងសៀមរាម ខេត្តសៀមរាប ដើម្បីរួមចំណែកឧបត្ថមព្រះសង្ឃរដូវកាលបុណ្យ ភ្ជុំបិណ្ឌ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានឧទ្ទិសកុសលផលបុណ្យដែលកើតឡើងពីសទ្ធាដ៏ថ្លៃថ្លានេះជូនចំពោះវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្តេចតេជោ, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់ និងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧សណ្តាន សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

នៅថ្ងៃដដែលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញទៅថ្វាយបង្គំព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយទេព ផងដែរ។

You might also like