នឹកស្មានមិនដល់ គួរឱ្យសង្វែក! យុវជនម្នាក់ បានស្លាប់ ខណៈជីករកមាសត្រូវបានដីបាក់សង្កត់

ស្រុកសំពៅលូន,ខេត្តបាត់ដំបង៖ នឹកស្មានមិនដល់ គួរឱ្យសង្វែកនៅថ្ងៃទីទី ២៣ ខែកញ្ញាឆ្នាំ ២០២៥ វេលា ល្ងាច មានករណីដ៏រន្ធត់មួយបានកើតឡើង ខណៈបុរសម្នាក់ដែលអ្នកភូមិថា ជាអ្នកជីកមាស ត្រូវបានដីបាក់សង្កត់ស្លាប់នៅចំណុចភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូនខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះ មានឈ្មោះចេង អាយុប្រហែល ៣៤,៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅម៉ោង ៣:០០ទៀបភ្លឺ ទើបប្រជាពលរដ្ឋជួយជិះកាយទាញសពយកចេញបាន។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារនៃសពផង ៕

You might also like