ជីករ៉ែមាសតាមរណ្តៅចាស់ ត្រូវដីបាក់សង្កត់ស្លាប់ យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង៖ បុរសម្នាក់ខណៈកំពុងជីករ៉ែមាសតាមរណ្តៅចាស់ត្រូវដីបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មនៅ ថ្ងែទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៥ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ដុះ ចេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវីតដោយសារជីករ៉ែមាសតាមរណ្តៅចាស់ ហើយត្រូវបានដីបាក់សង្កក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិបានជួយជីកកកាយដីយកសពជនរងគ្រោះពីក្នុងដីបាននៅវេលាម៉ោង០២និង២៥នាទីទាបភ្លឺ ឈានចូលថ្ងែទី២៤ ខែកញ្ញា ឆ្នាំ២០២៥ រួចបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕