មន្ត្រី៖ មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ នៅការិយាល័យរបស់ ICE ក្នុងទីក្រុង Dallas

មន្ត្រីសហព័ន្ធបានឲ្យដឹងថា មនុស្សជាច្រើននាក់បានរងរបួស និងស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះ នៅឯការិយាល័យត្រួតពិនិត្យអន្តោប្រវេសន៍ និងគយសហព័ន្ធ (ICE) ក្នុងទីក្រុង Dallas សហរដ្ឋអាមេរិក ហើយអ្នកបាញ់ប្រហារនោះ បានស្លាប់ ដោយសាររបួសដែលបណ្ដាលមកពីការបាញ់ខ្លួនឯង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នគរបាលបានឆ្លើយតបទៅនឹងរបាយការណ៍នៃការបាញ់ប្រហារ នៅការិយាល័យនៅភាគពាយព្យទីក្រុង Dallas វេលាម៉ោងប្រហែល ៧:៣០ព្រឹក ម៉ោងក្នុងស្រុក។
ប្រព័ន្ធផ្សព្វផ្សាយ ABC បានរាយការណ៍ដោយដកស្រង់ប្រភពថា ខ្មាន់កាំភ្លើងត្រូវបានប្រទះឃើញស្លាប់ នៅលើដំបូលអគារក្បែរនោះ។
អ្នកនាំពាក្យរបស់ ICE មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះការសាកសួរពីសារព័ត៌មាន Reuters។ នគរបាលក្រុង Dallas ក៏មិនបានហៅទូរសព្ទមកវិញភ្លាមៗ ឬអ៊ីម៉ែលតបឡើយ សម្រាប់ការស្វែងរកការអត្ថាធិប្បាយ៕

You might also like