បុរសម្នាក់ សុំប្រពន្ធរួមដំណេកមិនបាន ដើរចេញពីផ្ទះទៅចង ក សម្លាប់ខ្លួនលើដើមប្រេងខ្យល់
ហេតុការណ៍នេះ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ហើយកម្លាំងសមត្ថកិច្ច ក៏បានចុះទៅត្រួតពិនិត្យ នៅ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ទាក់ទិនទៅនឹងករណីបុរសម្នាក់វ័យ ៣៤ ឆ្នាំ បានចងកបញ្ចប់ជីវិត នៅលើដើមប្រេងខ្យល់មួយដើម ស្ថិតនៅខាងកើតភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ទាក់ទិនទៅនឹងករណីនេះ សាកសពបុរស មានឈ្មោះ ចក់ ចែម ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចងកបញ្ចប់ជីវិត នៅលើដើមប្រេងខ្យល់ ដោយសារតែខឹងប្រពន្ធមិនឱ្យរួមមេត្រី ទើបខឹងចិត្តគិតខ្លីបែបនេះ ៕