ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមាគមកម្ពុជា-ជប៉ុន និងតំណាងវិស័យឯកជនជប៉ុន

( ជប៉ុន) នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកិច្ចប្រជុំដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) អមដោយឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយសមាគមកម្ពុជា-ជប៉ុន (JCA) និងតំណាងវិស័យឯកជនជប៉ុនដែលដឹកនាំដោយ ឯកឧត្តម Takahashi Fumiaki ប្រធាន JCA, លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Hoilding Groups និងលោក Hayashi Nobusuke តំណាងក្រុមហ៊ុន ABE Economics ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ ដឹកនាំគណៈប្រតិភូកម្ពុជា បំពេញការងារនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ទី២ ខែតុលា ឆ្នាំ២០២៥។

You might also like