លោក Michael B. Alfaro មកកាន់ជំរុំភៀសសឹកនៅ វត្តពោធិ៍៥០០០ដើម ដែលស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ ដំណើរទស្សនកិច្ចរបស់លោក Michael B. Alfaro មកកាន់ជំរុំភៀសសឹកនៅ វត្តពោធិ៍៥០០០ដើម ដែលស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ខេត្តព្រះវិហារ នាពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឆ្លុះបញ្ចាំងពីស្ថានភាពមនុស្សធម៌ជាក់ស្តែង ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានរបស់លោក Michael B Alfaro ដែលបានចុះមកដល់ជំរុំភៀសសឹក វត្តពោធិ៍៥០០០ដើម ដើម្បីពិនិត្យមើលស្ថានភាពរស់នៅ និងទុកវេទនារបស់ជនភៀសសឹកខ្មែរ ដែលរងការឈ្លានពានពីសំណាក់កងទ័ពសៀម ស្ថិតនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ៕