បាល់ទះបុរសជើងឯកពិភពលោក២០២៥ (Volleyball Men’s World Championship 2025-Philippines):
ក្រុមបាល់ទះបុរសឆែក និងប៊ុលហ្ការី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវាយបកយកឈ្នះគូប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយម្សិលមិញ នៅប្រទេសហ្វីលីពីន។
សាធារណរដ្ឋឆែក វាយបកយកឈ្នះអ៊ីរ៉ង់ ៣ទល់នឹង១ ក្នុងពិន្ទុ ២២-២៥ ២៧-២៥ ២៥-២០ និង២៥-២១។ ចំណែកប៊ុលហ្ការីវាយបកយកឈ្នះអាមេរិក ៣ទល់២ ក្នុងពិន្ទុ ២១-២៥ ១៩-២៥ ២៥-១៧ ២៥-២២ និង១៥-១៣។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃទី២៧ ខែកញ្ញា ឆែកជួបប៊ុលហ្ការី និងប៉ូឡូញជួបអ៊ីតាលី នៅទីក្រុងប៉ាសាយ ប្រទេសហ្វីលីពីន៕