ស្រូវស្រែចម្ការផលដំណាំហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន នៅឃុំ ចំនួន ៥ ស្រុកសេសាន រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ទន្លេស្រែពកនិងទន្លេសេសាន

នៅក្នុងស្រុកសេសានមានឃុំចំនួន៥រួមមានឃុំក្បាលរមាស និងឃុំតាឡាត ឃុំសាមឃួយ ឃុំភ្លុក និងឃុំកំភុនរងផលប៉ះពាល់ពីទឹកជំនន់ទន្លេស្រែពកនិងទន្លេសេសានហើយផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះរងផលប៉ះពាល់ផងដែរ ។ ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពផលប៉ះពាល់ពីឥទ្ធិពលទឹកជំនន់ទន្លេស្រែពកនិងទន្លេសេសាន នៅថ្ងៃទី ២៥កញ្ញាឆ្នាំ ២០២៥ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកបានណែនាំឱ្យអាជ្ញាធរភូមិ ឃុំ នគរបាលប៉ុស្តិរដ្ឋបាល ប្រជាការពារ ត្រូវដាក់កម្លាំងប្រចាំការមើលប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពកនិងទន្លែសេសាន ដែលរងផលប៉ះពាល់ពីរបបទឹកជំនន់នេះ ។
លោកបន្តថា៖នេះជាការត្រៀមលក្ខណៈសង្ក្រោះ ដើម្បីជូយជម្លៀសពួកគាត់ទៅទីទួលសុវត្ថិភាពដែលយើងបានរៀបចំហើយ ប្រសិនបើទឹកនៅហក់ឡើងទៀត ។ មួយវិញទៀតផ្ទះបងប្អូនធំៗខ្ពស់សូមជួយបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិផងរបងជាមួយ ឱ្យស្នាក់នៅបណ្តោះអាសន្នផងដើម្បីយើងជួយគ្នាក្នុងគ្រាលំបាក។
លោកប៉ែនសុបុលមេឃុំក្បាលរមាស បានបញ្ជាក់ថា ក្រុមការងារ ថ្នាក់ឃុំបានណែនាំបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នេះរួចហើយ ឱ្យលើកកម្ពស់ការពារសុវត្ថិភាពក្នុងការរស់នៅជាពិសេសការពារកូនចៅតូចៗ កុំឱ្យចុះលេទឹក ហើយត្រូវបង្ការសត្វមានពិសទិចឬចាំ ។
លោកមេឃុំបន្តថា ប្រសិនមានករណីប្រឈមណាមួយត្រូវរាយការណ៍ជូនមកអាជ្ញាធរភូមិ ឃុំ សមត្ថកិច្ចប៉ុស្តិ៍នគរបាល ដែលនៅជិតបំផុត ដើម្បីយើង ជួយគ្នាទៅវិញទៅមក បញ្ចៀសពីករណីគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ។
លោលស្រីកែវអ៊ួក ប្រជាកសិករនៅភូមិក្របីជ្រុំ បានបញ្ជាក់ថា នៅក្នុងរដូវមានទឹកជំនន់ម្តងៗប្រជាពលរដ្ឋយើងបានត្រៀមលក្ខណ ទៅតាមទំលាប់ ព្រោះនៅតំបន់នេះ ពួកគាត់តែជួបប្រទះជារៀងរាល់ឆ្នាំទៅហើយ។
លោកបន្តថា ទឹកជំនន់បានឡើងលិចរយៈពេល ៣ ថ្ងៃមកហើយគិតមកដល់ថ្ងៃទី ២៥ កញ្ញានេះបានធ្វើឲ្យផលដំណាំ ស្រូវស្រែចំការច្បារដំណាំ លិចលង់បាត់ ទៅក្នុងទឹក និងបង្កផលផ្ទះសម្បែងសាលារៀន សាលាឃុំ មួយចំនូនផងដែរ ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងទឹកទន្លេមេគង្គជិត១០ម៉ែត្រ ហើយស្រុកសេសានមានឃុំចំនួន ២ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេស្រែពកគឺឃុំតាឡាតនិងឃុំក្បាលរមាស ចំណែកភូមិឃុំផ្សេងៗទៀត នៅតាមដងទន្លេសេកុងនិងទន្លេសេសាន រងផលប៉ះពាល់នូវផ្នែកខ្លះក្នុងនោះមានដូចជាឃុំភ្លុក-ឃុំកំភុននិង-ឃុំសាមឃួយ ដែលតម្រូវឱ្យប្រជាពលរដ្ឋលើកកម្ពស់ការប្រុងប្រយ័ត្ន ៕

You might also like