ក្រុមចោរចូលប្លន់ហាងលក់គ្រឿងអលង្ការ ក្នុងរដ្ឋ California យកបានគ្រឿងអលង្ការគិតជាទឹកប្រាក់ ១លានដុល្លារ
(កាលីហ្វ័រញ៉ា)៖ វីដេអូមួយបានបង្ហាញពីសកម្មភាពចោរជាច្រើននាក់បានចូលប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងបានប្លន់យកគ្រឿងអលង្ការ គិតជាទឹកប្រាក់ប្រហែលជា១លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្រុមចោរមានគ្នាលើស២០នាក់ បានចូលប្លន់ហាងលក់គ្រឿងអលង្ការមួយក្នុងទីក្រុង San Ramon ស្ថិតនៅចម្ងាយជាង ៥០គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុង San Franciscoកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ ក្រុមចោរទាំងនោះប្រដាប់ដោយត្រសេះ និងដែកខ្ទាស់ បានវាយបំបែកទូរដាក់គ្រឿងអលង្ការ និងប្លន់យកគ្រឿងអលង្ការគិតទឹកប្រាក់ ១លានដុល្លារ ហើយពួកគេបានធ្វើសកម្មភាពប្លន់ត្រឹមតែជាង១នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា តាមប៉ូលិស ក្រុមចោរបានរៀបចំផែនការជាច្រើនថ្ងៃមុននឹងធ្វើសកម្មភាពប្លន់ ហើយក្រុមជនសង្ស័យបានធ្វើដំណើរក្នុងរថយន្ដ៦គ្រឿងផ្សេងៗគ្នា និងបានចតរថយន្ដរបស់ ពួកគេនៅមិនឆ្ងាយប៉ុន្មានពីគ្រឿងអលង្ការខាងលើ៕