កាយបើកមុខទឹកដើម្បីបញ្ចៀសការលិចលង់ទីប្រជុំជនផ្សារ និងកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគ.ម២៥១-២៥២ ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំកំពង់ក្ដី ស្រុកជីក្រែង

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចាត់តាំងក្រុមការងារមន្ដ្រីបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹកខេត្ដ និងអាជ្ញាធរស្រុកជីក្រែង ដោយមានការចូលរួមពីលោក បូ ម៉េងទ្រី អភិបាលស្រុក លោក-លោកស្រីអភិបាលរងស្រុក និងអាជ្ញាធរឃុំកំពង់ក្ដី ធ្វើការកាយបើកមុខទឹកដើម្បីបញ្ចៀសការលិចលង់ទីប្រជុំជនផ្សារ និងកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគ.ម២៥១-២៥២ ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំកំពង់ក្ដី ស្រុកជីក្រែង។ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទូទៅ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ៕

You might also like