ប្រមុខការទូតកម្ពុជា ជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅទីក្រុងញូវយ៉ក និងជម្រាបជូនអំពីបច្ចុប្បន្នភាព នៃជម្លោះព្រំដែនកម្ពុជា-ថៃ
( ញូវយ៉ក) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគីក្រៅផ្លូវការជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីម៉ាឡេស៊ី អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ ព្រមទាំងបានថ្លែងអំណរគុណដល់ម៉ាឡេស៊ី ចំពោះការគាំទ្រ និងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ២០២៥ ផងដែរ។